ខ្ញីគឺជារុក្ខជាតិ ដែលបានរកឃើញដំបូងក្នុងប្រទេសចិន។ ខ្ញី ជាទូទៅត្រូវបានគេប្រើជាគ្រឿងទេស មួយ ដោយសាររសជាតិឆ្ងាញ់ ខ្ញីត្រូវបានប្រើនៅក្នុងអាហារផ្សេងជាច្រើន ។ ខ្ញីគឺជា គ្រឿងទេសដែលត្រូវបានប្រើនៅទូទាំងពិភពលោក នៅក្នុងបង្អែម អាហារ និងសូម្បីតែ ភេសជ្ជៈ ។ នៅក្នុងប្រទេសជាច្រើន វាត្រូវបានជាឱសថផងដែរ។
ផលប្រយោជន៏ទាំង ៩ របស់ខ្ញី
- -ប្រយុទ្ធប្រឆាំង កោសិកាមហារីក
- -ជួយដល់ការរំលាយអាហារ បញ្ឈប់ការហើមពោះ
- -បញ្ឈប់ការចាល់អាស៊ីត
- -បន្ថយការរលាក
- -ជួយបំបាត់ការឈឺក្បាល
- -ជួយបំបាត់ការឈឺធ្មេញ
- -រំញោចចរាចរឈាម
- -ការពារការឈឺចាប់នៅពេលព្រឹក
- -សម្រាលនូវជំងឺក្អកឬឈឺក
អត្ថប្រយោជន៍ផ្សេងទៀត
- -ទំពារ ខ្ញីមួយដុំមុនពេលញ៉ាំអាហារជួយការ រំលាយអាហារ និងជួយអោយមានចំណង់ អាហារ បានយ៉ាងប្រសើរ។
- វាអាចការពារការក្អួត និងចង្អោរបន្ទាប់ពីការវះកាត់ដោយទំពារខ្ញីមួយដុំ។
- -បើអ្នកកំពុងឈឺសាច់ដុំ អាចលាយខ្ញីជាមួយរមៀតហើយបិតលើកន្លែងឈឺ យ៉ាង ហោចណាស់ពីរដងក្នុងមួយថ្ងៃ។
- -អាចផឹកទឹកខ្ញីមួយពែងរាល់ព្រឹក ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម ៕
No comments:
Post a Comment