សម្រាប់អាហារដែលអ្នកគួរជ្រើសរើសយកមកទទួលទានដើម្បីធ្វើឲ្យស្បែកស្អាតនិងមានគុណប្រយោជន៍ចំពោះសុខភាពនោះលោកអ្នកគួរជ្រើសរើស៖
-ផ្លែឈើ៖ អ្នកគួរជ្រើសរើសផ្លែឈើណាដែលមានសារជាតិសូកូឡានិងមានសារជាតិផ្អែម ពិសេសផ្លែក្រូចជាជម្រើសល្អបំផុត ព្រោះថាក្រូចពុំមានសារជាតិខ្លាញ់ និងសម្បូរទៅដោយវិតាមីនC ដែលផ្តល់នូវប្រយោជន៍ខ្ពស់សម្រាប់សុខភាព។
-បន្លែ៖ គឺជារុក្ខជាតិមួយចាំបាច់សម្រាប់អ្នក បន្លែស្ទើរតែគ្រប់ប្រភេទមានសារជាតិកាឡូរីទាប និងមានសារធាតុចាំបាច់ច្រើនដែលមានតួនាទីជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយពិសេសផ្លែប៉េងប៉ោះ ម្ទេសប្លោក សណ្តែកគ្រប់ប្រភេទ មាននូវជាតិកាកសរសៃអាហារច្រើនជួយដល់ការរំលាយអាហារ និងជួយឲ្យឆ្អែតបានយូរទៀតផង។
-ពេលវេលាសម្រាប់ទទួលទានអាហារ៖ ការហូបអាហារទៀងពេលវេលាក៏អាចជំរុញឲ្យយើងមានសុខភាពល្អផងដែរ។ ត្រូវជៀសវាងការទទួលទានអាហារឆ្អែតពេក ឬមានជាតិខ្លាញ់និងភេសជ្ជៈដែលមានជាតិអាល់កុលច្រើនហួសហេតុពេក ព្រោះវាអាចកើតអាស៊ីដក្នុងក្រពះបាន។ ត្រូវទទួលទានទឹកឲ្យបាន២លីត្រក្នុងមួយថ្ងៃដើម្បីជួយឲ្យក្រពះធ្វើការបានល្អនិងមានប្រសិទ្ធភាព៕
No comments:
Post a Comment