លោកស្រីបណ្ឌិត អាន់ជួ ជាអ្នកជំនាញខាងអាហាររូប្ថម្ភដ៏ល្បីល្បាញ បាននិយាយថា ៖ ក្រពះត្រូវចំណាយពេល២ម៉ោងដើម្បីរំលាយអាហារដែលអ្នកបានបរិភោគ។ ម្ហូបអាហារទាំងនោះឆ្លងកាត់បំពង់រំលាយអាហារទៅក្រពះ បន្ទាប់មកទៅក្នុងពោះវៀនធំរបស់អ្នកមុននិងចែកចាយជីវជាតិអាហារទាំងនោះទៅប្រព័ន្ធផ្សេងៗនៃរសារពាង្គកាយរបស់អ្នក។ ប្រសិនបើអ្នកបានបរិភោគទឹកមុនពេលទទួលទានអាហារ វាបង្កើនល្បឿននៃដំណើរការរំលាយអាហារ ហើយទឹកទាំងនោះនិងជុំរុញអាហារចូលពោះវៀនធំរបស់អ្នកឆាប់រហ័សពេក។ ដូច្នេះមិនគួរញ្ញាំទឹកច្រើនពេកទរមុនពេលបរិភោគអាហាររបស់អ្នក។
លោកស្រីបណ្ឌិត អាន់ជួ សង្កត់ធ្ងន់ថា ការបរិភោគទឹកក្នុងពេលញ្ញាំអាហារ មានផលប៉ះពាល់អវិជ្ជមានខ្លាំងមួយកំរិតទៀត ដោយក្រពះមិនអាចរំលាយអាហារបានល្អ និងសរពាង្គកាយមិនអាចស្រូបយកសារធាតុចិញ្ចឹមគ្រប់គ្រាន់។ មនុស្សមួយចំនួនដែលបានបរិភោគទឹកជាមួយអាហារអាចនិងប្រឈមនិងជម្ងឺ រីកពោះវៀនធំផងដែរ។
ការរសិក្សានេះបានបង្ហាញថា វាគឺជាការចាំបាច់ណាស់ក្នុងការមិនពិសារទឹកភ្លាមបន្ទាប់ពីបរិភោគអាហាររួច ដើម្បីជួយសារពាង្គកាយស្រូបយកសារជាតិចិញ្ចឹមដែលសំខាន់បានល្អ។ ការពិសាទឹកភ្លាមៗធ្វើអោយទឹករំលាយអាហារក្រពះខ្សោយដែលមិនអាចរំលាយអាហារបានល្អ ហើយជំរុញជាតិស្ករពីអាហារដែលមិនបានរំលាយទាំងនោះទៅជាជម្ងឺលើលទំងន់ និងជម្ងឺទឹកនោមផ្អែម។
ដូច្នេះ អ្នកគួរតែបរិភោគទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ និងត្រូវពិសារអោយត្រូវពេលដូចបានបរិយ៉ាយខាងលើ។
No comments:
Post a Comment